ភ្នំពេញ៖ ឃ្លាំងស្តុកសារធាតុគីមីមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះ អស់ជា ច្រើនម៉ោងមកហើយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ប្រមាណ ១០ និង ៣០ នាទីព្រឹកថ្ងៃ ទី ១១ ខែតុលា ឆ្នាំ ២០២០ នៅ តាមផ្លូវបេតុង មុខវត្តក្រាំងធ្នង់ ស្ថិតក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ឃ្លាំងដែលត្រូវ អគ្គិភ័យ ឆាបឆេះ នោះមានទំហំប្រមាណ ១១,៥០ ម៉ែត្រគុណ ១៧ ម៉ែត្រ ធ្វើ អំពីបេតុងប្រក់ស័ង្កសី ដែលមានម្ចាស់ ឈ្មោះ អ៊ា ម សុភ័ក្ត្រា ភេទប្រុស អាយុ ៤០ ឆ្នាំ ដែលបានជួលទៅ ឱ្យស្ត្រីម្នាក់ ឈ្មោះ ឈុន ណា វ៉ែត អាយុ ៣២ ឆ្នាំ ដើម្បីស្តុកម៉ៅ ក្ល សម្រាប់សម្លាប់មេរោគ ( CALCIUM HYPOCHLORITE) ។
បើ តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅ មុនកើតហេតុស្រាប់តែ ភ្លើង បានឆាបឆេះ ខណៈ ពេលដែលឃ្លាំងបាន ចាក់សោ ទុកចោល ហើយបង្កឱ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរសមត្ថកិច្ច បាននាំគ្នា ហៅ រថយន្តពន្លត់អគ្គិភ័យ ជា ច្រើនគ្រឿងទៅ អន្តរាគមន៍ បាញ់ពន្លត់។
សមត្ថកិច្ចបានឱ្យដឹងថា សារធាតុដែលនៅ ក្នុងឃ្លាំង ជា សារធាតុគីមី បានប្រតិកម្មជាងមួយនឹងទឹកនៅ ពេល ដែលបាញ់ទឹកពន្លត់ មិនរលត់នោះ ទេ ហើយភ្លើងរឹតតែ ឆេះនិងពុះ រងំផ្ទុះលាន់យ៉ាងកក្រើនតែ ម្តង ។
ខណៈ ពេលនោះ សមត្ថកិច្ច មានការលំបាកក្នុងការ បាញ់ពន្លត់ រួមជាមួយនឹងក្លិនសាយភាយបង្កឱ្យ ប៉ះពាល់ដល់សុខភាពមិនអាច ឱ្យចូលជិតបានឡើយ ។ ភ្លើងនោះ តែ បន្តឆេះ ងំ រហូតដល់រសៀលថ្ងៃ ដដែល សមត្ថកិច្ចក៏បានបន្តជញ្ជូនសារធាតុនោះ ទេ ព្រមទាំងរិះរកវិធីដើម្បីពន្លត់ ។
បើតាមនគរបាល ការិយាល័យបង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះនៃ ស្នងការ នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថានៅ ក្នុងហេតុការណ៍ ពន្លត់អគ្គិភ័យ ទៅ អន្តរាគមន៍ចំនួន ១០ គ្រឿង ហើយភ្លើងក៏បានរលត់នៅ វេលា ម៉ោង ប្រមាណ ២ រសៀល ។
ទាក់ទិននឹងការកើតមានអគ្គីភ័យនេះ សមត្ថកិច្ចពុំទាន់ដឹងថាបណ្តាល មកពីមូលហេតុឡើយ តែ គេ មានការសង្ស័យថាអាចបណ្តាល មកពី ដំបូលលិចទឹកហើយ ស្រក់ ចុះ ប៉ះ ជាមួយនឹងសារធាតុគីមីនេះទើប បង្កឱ្យមានប្រតិកម្ម ក្លាយទៅជា អគ្គិភ័យបែបនេះ តែ ម្តង ៕


