ភ្នំពេញ៖ ជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំនុចវាលស្រែព្រៃរនាមត្រពាំងគង់ ភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
យោងតាម ការិយាល័យផ្ស្នព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ JIKKRATHOK VIRAT ភេទប្រុស កើតថ្ងៃទី២២-០៩-១៩៨៧ ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខAB២០៩៨០០០៤ មុខរបរធ្វើស្រែ ស្នាក់នៅផ្ទះជាមួយប្រពន្ធ(ខ្មែរ)ស្ថិតនៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
តាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។ ក្រោយពី ពិនិត្យស្រាវជ្រាវ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានបញ្ជូន សាកសពមកតម្កល់ទុក បណ្តោះអាសន្ននៅផ្ទះប្រពន្ធ ដើម្បីរង់ចាំការ សម្រេចពីស្ថានទូត៕




