សប្បាយក្លាយជាទុក្ខ! នារីវ័យជំទង់ម្នាក់ លង់ទឹកស្លាប់ ខណៈចុះលេងទឹក ពេលមានទឹកជំនន់ភ្លៀង

0

ភ្នំពេញ៖ នារីវ័យជំទង់ម្នាក់ ត្រូវបានលង់ទឹកស្លាប់ ខណៈពេលដែលរូបនាង បានធ្វើដំណើរកំសាន្ដជាមួយគ្រួសារ ហើយក៏បានចុះលេងទឹកជាមួយមិត្តភក្តិ នៅភូមិចំណុចអាងដាច់កូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២រសៀល ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ហើយទើបរក សាកសពឃើញ នៅវេលាម៉ោង១១និង០៦នាទី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះនិងក្រុមគ្រួសារចំនួន៥នាក់ បាននាំគ្នាទៅលេងមិត្តភក្តិ នៅភូមិកើតហេតុខាងលើ និងបាននាំគ្នាចុះលេងទឹក បណ្តាលលង់ទឹកចំនួន៥នាក់ ប៉ុន្តែត្រូវបានអ្នកជិតខាងដែលនៅក្បែរ ជួយសង្គ្រោះបានចំនួន៤នាក់។

សមត្ថកិច្ចបានឱ្យដឹងថា សពនារីរងគ្រោះមាន ឈ្មោះ ភួង គឹមទៀង ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕