Home សង្គម ព័ត៌មានបឋម! ខណៈពេលនេះ អគ្គីភ័យកំពុងឆាបឆេះឃ្លាំង ស្តុកទំនិញមួយកន្លែង នៅខណ្ឌសែនសុខ

ព័ត៌មានបឋម! ខណៈពេលនេះ អគ្គីភ័យកំពុងឆាបឆេះឃ្លាំង ស្តុកទំនិញមួយកន្លែង នៅខណ្ឌសែនសុខ

0

ភ្នំពេញ ៖ ខណៈពេលនេះ អគ្គីភ័យឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង ដែលស្ថិតនៅក្នុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ ឱ្យដឹងថាអគ្គីភ័យបានចាប់ផ្ដើមឆេះ កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ ឃ្លាំងស្តុកទំនិញនេះ មានទីតាំង ស្ថិតនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ខណៈពេលនេះ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង កំពុងជួយអន្តរាគមន៍ ។ ទោះបីយ៉ាងណាក្តី សមត្ថកិច្ច មិនទាន់បានបញ្ជាក់អំពីមូលហេតុ នៃការឆាបឆេះឃ្លាំងស្តុកទំនិញនេះនៅឡើយនោះទេ ដោយកំពុងមមាញឹកក្នុងការជួយអន្តរាគមន៍  ៕

Previous articleរដ្ឋមន្រ្តីមហាផ្ទៃ ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយសម្រួលការធ្វើចរាចរណ៍ និងផ្អាកការធ្វើដំណើរឆ្លងកាត់ នៅលើកំណាត់ផ្លូវ ដែលរងការជន់លិច
Next articleសប្បាយក្លាយជាទុក្ខ! នារីវ័យជំទង់ម្នាក់ លង់ទឹកស្លាប់ ខណៈចុះលេងទឹក ពេលមានទឹកជំនន់ភ្លៀង