ជំនន់ទឹកភ្លៀង! អភិបាលខេត្តពោធិ៍សាត់ ហាមរថយន្តធុនធំទាំងអស់ ធ្វើចរាចរណ៍លើផ្លូវជាតិលេខ៥

0

ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ បានប្រកាសសម្រេចផ្អាកជាបណ្តោះអាសន្ននៃការធ្វើចរាចរណ៍ទាំងស្រុងលើផ្លូវជាតិលេខ៥ ចំពោះរថយន្តធុនធំ ខណៈទឹកជំនន់កំពុងបន្តលិចលងនៅតាមក្រុង ស្រុកចំនួន៥ នៃខេត្តមួយនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា «បន្ទាប់ទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល៦ថ្ងៃមកនេះ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កឱ្យមានជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ ចំនួន០៥ក្រុង ស្រុក ហើយនៅក្នុងពោធិ៍សាត់ រងប៉ះពាល់ខ្លាំងជាងគេ បណ្ដាលឱ្យ លិចលង់ផ្លូវមួយចំនួន នៅក្នុងពោធិ៍សាត់ ជាពិសេសលើកមណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ១៩៣ ត្រូវបានលេចលង់»។

ដូនច្នេះរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកធ្វើចរាចរណ៍ទាំងស្រុង ចំពោះរថយន្ដធុនធំ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងសារជាថ្មី ៕