ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតគ្រឿងញៀនជិត ១គីឡូក្រាម នៅខណ្ឌកំបូល (Video)

0

ភ្នំពេញ៖ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២០ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ មួយករណីឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតគ្រឿងជិត១គីឡូ នៅចំណុចផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ។

ជនសង្ស័យ ២នាក់រួមមាន៖ ១-ឈ្មោះ ឈន មករា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ ៨៦E ផ្លូវ បេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ២-ឈ្មោះ តែម ជីមី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដកហូតបានថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ICE)ចំនួន១០កញ្ចប់ ទម្ងន់សុទ្ធ ៩៩៩.៩៥ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង ទូរស័ព្វ ៤គ្រឿង និងសំភារះប្រើប្រាស់វេចខ្ចប់មួយចំនួន ។

បច្ចុប្បន្ន ក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕