មិនធម្មតាមែន! ស្រីស្អាតម្នាក់ បើករថយន្ដសេរីទំនើប បុករះ បង្កឱ្យមានការ ភ្ញាក់ផ្អើលទាំងយប់ នៅខណ្ឌទួលគោក

0

ភ្នំពេញ៖ ហេតុការណ៍ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈដែលមាននារីរូបស្រស់ម្នាក់ សង្ស័យស្រ វឹងស្រាខ្លាំង បើកឡានបុករះឡាន២គ្រឿង និងម៉ូតូ២គ្រឿង របស់ភ្ញៀវ ចូលផឹកស៊ី ដែលបានចតស្ងៀម នៅមុខហាង បណ្តាលឲ្យរង ការខូចខាតយ៉ាងដំណំ និងបុរសម្នាក់ ជាសន្តិសុខយាម នៅមុខហាង រងរបួសធ្ងន់​ដែលករណីនេះបានកើតឡើងកាលពី យប់ថ្ងៃទី៩ ខែតុលាឆ្នាំ២០២០ នៅត្រង់ចំណុចមុខហាង(ពិភព សាច់អាំង៤) តាមបណ្ដោយផ្លូវ លេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការឱ្យដឹង ពីខាងសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា មុនកើតហេតុគេឃើញ នារីរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក PEUGEOT មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-9400 ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ៥៦៦ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន​លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុករះ រថយន្តទី១ ម៉ាក Hillux Vigo ទី២ម៉ាក suzuki និងបន្តទៅបុកម៉ូតូពីរគ្រឿង ទៀតម៉ាកហុងដាឌ្រីម១គ្រឿង និងម៉ាកហុងដាស្គូពី ដែលភ្ញៀវចតស្ងៀម នៅមុខហាងរងការខូចខាត ព្រមទាំងបណ្តាលឲ្យ សន្តិសុខយាមហាង ម្នាក់ដួលផ្ងារក្រោយ រងរបួសធ្ងន់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះដែរ នារីរូបស្រស់ដែលជា ម្ចាស់រថយន្តបង្ក បានហៅម៉ូតូកង់បី ដឹកជនរងគ្រោះជាសន្តិសុខ បញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ដោយខ្លួនឯង ខណៈដែលសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយ គ្នាទៅតាមក្រោយ ៕