សម្ដេចក្រឡាហោម ស ខេង ផ្ដល់ជំនួយបឋម ជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង និងព្រៃវែង បានសម្រេចផ្ដល់ជំនួយបឋមជូនបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង។

យោងតាមសេចជូនដំណឹងរបស់ ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋ តាមបណ្ដាស្រុកដែលកំពុងរងគ្រោះ ដោយទឹកជំនន់ភ្លៀង សម្ដេចក្រឡាហោម សូមផ្ញើរជូននូវជំនួយសង្គ្រោះបឋមដូចខាងក្រោម៖

១-អង្ករ២០តោន ២-មី២០០កេស ៣-ត្រីខកំប៉ុង២០០យួរ។