បែកធ្លាយ ! នាយប៉ុស្តិ៍ស្តីទីនគរបាល ច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ លួចដោះលែងសត្វត្រគួត ប្រហែល៥០ក្បាល និងជ្រូកព្រៃ២ក្បាល ជាថ្នូរនឹងលាភសក្ការៈ

0

ភ្នំពេញ៖ លោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍ ស្តីទីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ខេត្តរតនគិរី និង ជាមនុស្សជំនិតរបស់លោកមេប៉ុស្តិ៍ វរសេនីយ៍ឯក ខឹម ចិត្ត្រា ដោះលែងសត្វត្រគួតប្រហែល៥០ក្បាល និងជ្រូកព្រៃ២ក្បាល ហើយបាននាំចេញ ទៅប្រទេសវៀតណាម។ នេះបើយោងតាមការឱ្យតាមដឹង ពីប្រភពនៅច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

ប្រពភបាន បន្តអះអាងថា នៅវេលាម៉ោង១០នឹង៤០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចរបស់ប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិអូយ៉ាដាវ មានលោកវរសេនីយ៍ទោ រំចំ ជីព និង លោកវរសេនីយ៍ទោ ឆេក គន្ធា ព្រមកម្លាំងនគរបាលវរការពាព្រំដែន២នាក់ បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ។

ដល់ចំណុចបង្គោលឡាក់លេខ២៩,២ បានពើបប្រទះឃើញជនល្មើសដឹកសត្វព្រៃបម្រុងនាំចេញទៅវៀតណាម ទើបកម្លាំង ធ្វើការព័ទ្ធចាប់បានដែលមានសត្វ ត្រគួតប្រហែល៥០ក្បាលនិងជ្រូកព្រៃ២ក្បាល ។ ចំណែកអ្នកដឹករត់បាត់។ ពេលនោះ កម្លាំងបានទូរស័ព្ទទៅលោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍ ស្តីទីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ខេត្តរតនគិរី ដើម្បីយកកម្លាំងមកបន្ថែមនិងយកឡានដឹកសត្វព្រៃយកមកអង្គភាព ហើយទម្លាក់ទុកនៅខាងក្រោយអង្គភាព។ លុះដល់វេលាម៉ោង១១នឹង៣០នាទី លោក កែវ តាយ ក៏ត្រឡប់ទៅផ្ទះគាត់ ហើយអ្នករត់ការក៏ជិះម៉ូតូទៅតាមក្រោយគាត់ដែរ។ លុះម៉ោង១២ ស្រាប់តែលោក កែវ តាយ បានបញ្ជាអោយដោះលែងវិញ ទៅប្រាប់អ្នករត់ការអោយលុយទៅកម្លាំងនគរបាលវរការពាព្រំដែនចំនួន១០ម៉ឺនទៅ ដើម្បីបញ្ចប់រឿង តែនគរបាលវរការពារ មិនយកលុយនោះទេ ។

មន្ត្រីបង្ហើបថា លោក កែវ តាយ ធ្វើដូច្នេះ កម្លាំងមន្ត្រីនគរបាលដែលខិតខំស្ទាក់ចាប់នោះអស់មានទឹកចិត្តក្នុងការបំពេញការងាហើយ ហើយក៏មិនបានសហការប្រគល់អោយទៅសមត្ថកិច្ចជំនាញបន្ត ដែរ។ សូមបញ្ជាក់ថា លោក កែវ តាយ និង ប្រពន្ធ ជាជនជាតិវៀតណាម ហើយក៏ជាឈ្មួញរកស៊ីរបរគ្រប់ប្រភេទប្រចាំនៅច្រកទ្វារព្រំដែនអូយ៉ាដាវ ផងដែរ។ បញ្ហានេះ សង្ឃឹមថា ថ្នាក់ដឹកនាំនឹងមានស៊ើបអង្កេតបញ្ហាប្រព្រឹត្តអំពើពុករលួយ នេះ ផង។

ពាក់ព័ន្ធករណីខាងលើ ករុមការងារ OBN Asia News មិនអាចសុំការបំភ្លឺពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទេនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ៕