ភ្នំពេញ៖ ក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ ខណៈឪពុកមា រវល់រាយបង្កៃត្រី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧នឹង០០នាទីព្រឹក នៅវាលស្រែ ក្បែរទំនប់៧៨។
យោងតាមអគ្កស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ធី ទីន ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ឪពុកមាក្មេងរងគ្រោះឈ្មោះ ឌឿម រស្មី អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បាននាំទៅដាក់បង្កៃត្រី និងរាយម៉ោង នៅទំនប់៧៨ ស្ថិតនៅក្នុងភូមិកញ្ជរឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិកាដ្ឋានគរបាលស្រុកប្រាសាទបាគង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកាត្រួតពិត្យនិងកោសល្យវិច្ច័យហើយសន្និដ្ឋានថា សពក្មេងរងគ្រោះ ពិតជាបានស្លាប់ ដោយសារលង់ទឹកពិតមែន ហើយគ្មានស្លាកស្នាមពាក់ព័ន្ធ ករណីព្រហ្មទណ្ឌឡើយ។ ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់ សាកសពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ៕