Home សង្គម អ្នកក្លាហានមិនខ្លាចគុក! កាលពីឆ្នាំ២០១៨ ដកដាវកាប់គេផ្អើល ម្ដងហើយមិនអស់ចិត្ត មកគប់កញ្ចក់ឡានម្ដងទៀត ត្រូវជាប់ខ្នោះបានសម្រេច

អ្នកក្លាហានមិនខ្លាចគុក! កាលពីឆ្នាំ២០១៨ ដកដាវកាប់គេផ្អើល ម្ដងហើយមិនអស់ចិត្ត មកគប់កញ្ចក់ឡានម្ដងទៀត ត្រូវជាប់ខ្នោះបានសម្រេច

0

ភ្នំពេញ៖ នៅចាំបានទេ ក្មេងទំនើងម្នាក់ ដែលបានដកដាវដេញកាប់គ្នា នៅតាមផ្លូវចូលវត្តត្រឡែងកែង ក្នុងខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៨នោះ ពេលនេះត្រូវជាប់ខ្នោះម្ដងទៀត ដោយសាររពើសដៃ គប់កញ្ចក់ឡានគេ នៅតាមដងផ្លូវជាតិលេខ ៥។

យោងតាមអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកងកម្លាំងជំនាញ ដើម្បីធ្វើការស៊ើបអង្កេតលើករណីជនទំនើង គប់កញ្ចក់រថយន្តពេលយប់ តាមដងផ្លូវជាតិលេខ ៥ ។ ជាក់ស្តែងនៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ នៅវេលាម៉ោង២៣ និង១៥ នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគប់កញ្ចក់រថយន្ត តាមបណ្តោយផ្លូវជាតិលេខប្រាំ នៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ ដល់អ្នកបើកបរទេ ។

ក្រោយពីបានទទួលព័ត៌មាន ពីអ្នកបើកបររថយន្តភ្លាម អធិការនគរបាលស្រុក បានបញ្ជាឱ្យកម្លាំង អន្តរាគមន៍សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលលង្វែក ចុះអន្តរាគមន៍ និងស្រាវជ្រាវជាបន្ទាន់ នឆងឈានដល់ការឃាត់ខ្លួន ជនសង្ស័យ០២នាក់ នៅចំណុចមុខក្លោងទ្វារ វត្តត្រឡែងកែង ភូមិផ្សារត្រាច ឃុំលង្វែក មានឈ្មោះដូចក្រោម៖

១-ឈ្មោះផ្ទាត់ សុផា ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។
២-ឈ្មោះប្រាក់ គង់ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។

ដកហូតបានវត្ថុតាង ដាវ០១ ដើម ជំពាមកៅស៊ូដងដែក០១ ម៉ូតូ០១ គ្រឿង។ ចំពោះបក្ខពួកជនសង្ស័យចំនួន០៤ នាក់ ជិះម៉ូតូ០២គ្រឿង បានរត់គេចខ្លួន ជាមុខសញ្ញានៅ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕

Previous articleស្នេហ៍ឆ្លងប្រទេស! ជនជាតិវៀតណាមម្នាក់ ថតវីដេអូគំរាមសម្លាប់ បុរសឥណ្ឌូនេស៊ី ព្រោះខឹងមានទំនាក់ទំនង ស្នេហាជាមួយសង្សារខ្លួន (Video)
Next articleចាប់បានគ្រឿងញៀន ជិតមួយគីឡូ បំរុងផ្ញើរពីកម្ពុជាទៅអូស្ត្រាលី ដោយបង្កប់ក្នុងសៀវភៅអាន