ចាប់បានគ្រឿងញៀន ជិតមួយគីឡូ បំរុងផ្ញើរពីកម្ពុជាទៅអូស្ត្រាលី ដោយបង្កប់ក្នុងសៀវភៅអាន

0

ភ្នំពេញ៖ បុរសជនជាតិ សេរ៉ាឡេអូន ម្នាក់ ជនជាតិ នី ហ្សេ រី យ៉ា ម្នាក់ និង ស្ត្រីជន ជាតិខ្មែរ ម្នាក់ទៀត ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅតុលាការនៅ រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដើម្បីសាកសួរ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន លាក់ក្នុងកញ្ចប់បញ្ញើ ពីកម្ពុជា ទៅ អូស្ត្រាលី ។

ជនសង្ស័យទាំង ៣ នាក់ រួមមាន
១- ឈ្មោះ CONTH ABDUL ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិសេរ៉ាឡេអូន
២- ឈ្មោះ OGAN DIMMA LGWELINUS ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា
៣- ឈ្មោះ ហាន លី ស ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។

ករណីខាងលើត្រូវមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមហ៊ុន FedexExpress ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានធ្វើឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ វេលា ម៉ោង ៩:៤៥ នាទី ព្រឹក ។

ខណៈពេលដែលបានដំណើការ ត្រួតពិនិត្យកញ្ចប់បញ្ញើ ពីកម្ពុជា ទៅ អូស្ត្រាលី មានភាពមិនប្រក្រតីដោយបង្កប់គ្រឿងញៀនក្នុងសៀវភៅអាន ។ ជា លទ្ធផលសមត្ថកិច្ចបានរឹបអូសថ្នាំញៀន ប្រភេទម៉េ តំហ្វេ តា មីន (ICE) ទម្ងន់សុទ្ធ ៩៩៣,៤២ ក្រាម ៕