Home សង្គម ស្នេហ៍ឆ្លងប្រទេស! ជនជាតិវៀតណាមម្នាក់ ថតវីដេអូគំរាមសម្លាប់ បុរសឥណ្ឌូនេស៊ី ព្រោះខឹងមានទំនាក់ទំនង ស្នេហាជាមួយសង្សារខ្លួន (Video)

ស្នេហ៍ឆ្លងប្រទេស! ជនជាតិវៀតណាមម្នាក់ ថតវីដេអូគំរាមសម្លាប់ បុរសឥណ្ឌូនេស៊ី ព្រោះខឹងមានទំនាក់ទំនង ស្នេហាជាមួយសង្សារខ្លួន (Video)

0

ភ្នំពេញ៖ នគរបាលស្រុកកោះធំ ចាប់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាមម្នាក់ ករណីគំរាមកំហែងថា នឹងសម្លាប់ទៅលើជនជាតិឥណ្ឌូនេស៊ីម្នាក់ តាមរយៈវីដេអូឃ្លីប ព្រោះខឹងជនរងគ្រោះ មានទំនាក់ទំនង ស្នេហាជាមួយសង្សារខ្លួន ។ ករណីចាប់ខ្លួននេះធ្វើឡើង កាលពីម៉ោង   ១១៖១០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ដែលករណីនេះបានកើតឡើង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២នឹង២៨នាទី ស្ថិតភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងឡឺយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរបើកបរម៉ូតូកង់បី។ ចំណែកជនរងគ្រោះ ឈ្មោះ វ៉ើ រី FERRY ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូក្រោន (ផ្នែកអនឡាញ) ។

ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យ បានស្រលាញ់នារីម្នាក់ឈ្មោះ គីម ង៉ុក ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ប្រទេសវៀតណាម។ ក្រោយមកក៏បានដឹង ដំណឹងថាឈ្មោះ គីម ង៉ុក ត្រូវជាសង្សារបស់ខ្លួន បានមានទំនាក់ទំង ស្នេហាជាមួយឈ្មោះ វ៉ើ រី FERRY ជាជនជាតិ ឥណ្ឌូនេស៊ី នៅពេលនោះជនសង្ស័យក៏កើត មានចិត្តខឹងពេលនោះខ្លួនបានថត ជាឃ្លីបវីដេអូ ក្នុងទូរស័ព្ទដៃរបស់ខ្លួន ដោយដៃមានកាន់ដាវ ហើយបាននិយាយជាភាសាខ្មែរ និងជាភាសាវៀតណាមគំរាម សម្លាប់ទៅលើជនរងគ្រោះរួចជនសង្ស័យ ក៏បានផ្ញើរឃ្លីបវីដេអូ នោះទៅអោយជនរងគ្រោះតាមឆាត ក្រោយពីឃើញរូបភាព ក្នុងវីដេអូនោះ ជនរងគ្រោះនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក៏បានមករាយការណ៍ជូន សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលសំពៅពូន អោយជួយស្វែងរក មុខសញ្ញានេះផង។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍នបានស្រាវជ្រាវតាមដាន ហើយក៏បានឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១នឹង០០នាទី រួចក៏បានឃាត់ខ្លួន ជនសង្ស័យខាងលើបាន។ ជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

Previous articleមុខសញ្ញាចោរ លួចគាស់ផ្ទះពលរដ្ឋ យកទ្រព្យសម្បត្ តិយ៉ាងសកម្ម៥នាក់ នៅរាជធានីភ្នំពេញ ត្រូវនគរបាលខណ្ឌដង្កោ ក្របួចជាប់ (Video)
Next articleអ្នកក្លាហានមិនខ្លាចគុក! កាលពីឆ្នាំ២០១៨ ដកដាវកាប់គេផ្អើល ម្ដងហើយមិនអស់ចិត្ត មកគប់កញ្ចក់ឡានម្ដងទៀត ត្រូវជាប់ខ្នោះបានសម្រេច