Home សង្គម នគរបាលខេត្តកណ្តាល តាមចាប់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទល្មើសឃាតកម្ម ដល់ខេត្តតាកែវ

នគរបាលខេត្តកណ្តាល តាមចាប់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទល្មើសឃាតកម្ម ដល់ខេត្តតាកែវ

0

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សហការជាមួយនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ តាមចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម បានដោយជោគជ័យ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។

ជនសង្ស័យមានឈ្មោះ រិច ឆៃ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជា ឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ជាប់សង្ស័យពីបទ «ឃាតកម្ម» ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងកើតជាប់ទំនប់ទទឹងថ្ងៃ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ ជូនខាងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Previous articleទោះជួបវិបត្តកូវី១៩ កម្ពុជា ក៏មិនបានស្នើម្ចាស់បំណុល ឲ្យពន្យារការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះដែរ
Next articleឌុបនាងក្រមុំ សតិមិនគ្រប់ចូលផ្ទះ រំលោភពេញ ១រាត្រី មិនអស់ចិត្ត ព្រឹកឡើងរំលោភទៀត ត្រូវម្ដាយនាងទៅទាន់ ប្ដឹងសមត្ថកិច្ចវ៉ៃខ្នោះ (Video)