ឌុបនាងក្រមុំ សតិមិនគ្រប់ចូលផ្ទះ រំលោភពេញ ១រាត្រី មិនអស់ចិត្ត ព្រឹកឡើងរំលោភទៀត ត្រូវម្ដាយនាងទៅទាន់ ប្ដឹងសមត្ថកិច្ចវ៉ៃខ្នោះ (Video)

0

ភ្នំពេញ៖ បុរសវ័យ ៤៦ឆ្នាំម្នាក់ ជិះម៉ូតូឌុបនាងក្រមុំសតិមិនគ្រប់ ដើរលេងរហូតដល់យប់ ក៏ឌុបនាងចូលផ្ទះរបស់ខ្លួន ចាប់រំលោភពេញ ១រាត្រីហើយនៅមិនអស់ចិត្ត ព្រឹកឡើងនៅតែរំលោភទៀត ត្រូវឳពុកម្ដាយទៅឃើញជាក់ស្ដែង ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះកើតឡើង នៅចំណុចផ្ទះជនសង្ស័យតែម្តង ស្ថិតក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។

ជនសង្ស័យឈ្មោះ សួស ដេវ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិឃុំខាងលើ។ រីឯនារីរងគ្រោះមានអាយុ២០ឆ្នាំ ជាមនុស្សមានសតិមិនសូវគ្រប់ រស់នៅក្នុងបន្ទុកឪពុកម្តាយ ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ។

បើតាមឳពុកម្ដាយនារីរងគ្រោះ បានរៀបរាប់ថា កូនស្រីរបស់គាត់ ជាមនុស្សមានសតិមិនគ្រប់ ហើយនាងតែងតែដើរបាត់ៗពីផ្ទះ រហូតដល់ពេលល្ងាចទើបវិលចូលផ្ទះវិញ ។ ប៉ុន្តែនៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ពួកគាត់មិនឃើញកូន ត្រឡប់ចូលផ្ទះវិញដូចសព្វដង ទើបនាំគ្នាដើររក ប៉ុន្តែនៅតែមិនឃើញ ក៏មានអ្នកជិតខាងបានប្រាប់ថា ឃើញកូនស្រីរបស់គាត់ជិះម៉ូតូដើរលេង ជាមួយជនសង្ស័យឈ្មោះ សួស ដេវ ។ លុះព្រឹកឡើងពេលភ្លឺស្រាងៗ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ពួកគាត់ក៏ទៅតាមរកនៅផ្ទះជនសង្ស័យ តាមពាក្យគេប្រាប់ ស្រាប់តែឃើញជនសង្ស័យ កំពុងរំលោភសេពសន្តវៈលើកូនស្រីគាត់នៅលើផ្ទះ ទើបពួកគាត់ឃាត់ខ្លួន ប្រគល់ឲ្យប៉ូលិសតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ប៉ុស្តិ៍នគរបាលឃុំថ្មី ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្តវៈ លើនារីរងគ្រោះបានសម្រេចពេញ ១រាត្រីពិតប្រាកដមែន ។ ក្រោយសួរនាំជនសង្ស័យ ត្រូវសមត្ថកិច្ចមូលដ្ឋាន បញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកទឹកឈូ ដើម្បីចាត់ការតាមនីតិវិធី ៕