មួយទៀតហើយ! ខឹងរថយន្ដបើកលឿនៗពេក យកដបទឹកក្រូច គប់ប្រាវ

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចក្រុងបាត់ដំបង ធ្វើការឈាត់ខ្លួន ក្រោយធ្វើសកម្មភាព គប់កញ្ចក់ឡាន ជាច្រើនដក នៅតាមដងផ្លូវសារធារណៈ ក្នុងក្រុងបាត់ដំបង។

យោងតាមស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បាន ឱ្យដឹងថា នៅវេលាម៉ោង២២ និង ៤៥នាទីយប់ថ្ងៃទី៧ខែ តុលាឆ្នាំ២០២០ ជនសង័្សយ បានធ្វេី សកម្មភាពយកដបទឹកក្រូច( គប់ទៅលេីកញ្ចក់រថយន្ត)ដែលកំពុងបេីកបរលេីផ្លូវ នៅចំណុចភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបា ត់ដំបង ដែលម្ចាស់រថយន្តឈ្មោះ ម៉ាន់ រ៉គីម ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យបែកកញ្ចក់រថយន្ត ផ្នែកខាងក្រោយ តែមិនបណ្តា លឱ្យ រងរបួសដល់មនុ ស្សឡេីយ ។

ទទួលបានព័ត៌មាន ភ្លាមកម្លាំងនគរបាលបាន ចេញប្រតិបត្តិការ ឃាត់ខ្លួនជនដៃដល់ក្នុងករណី នេះម្នាក់គឺឈ្មោះ សៀង សំ ភេទប្រុស អា យុ៣៩ ឆ្នាំ រស់នៅភូមិរំចេក ៣ សង្កា ត់រតនៈ ក្រុងបាត់ដំបង ខេត្តបា ត់ដំបង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយខាងលេី បានឆ្លេីយសារភាពថា រូបគេធ្លាប់ធ្វេីសកម្មភាព គប់កញ្ចក់រថយន្តបែបនេះ ចំនួន០២ដងហេីយ ចំពោះមូលហេតុនៃការគប់នេះ ព្រោះតែខ្លួនខឹងនឹងរថយន្តបេីកបរ ពេលយប់លឿនៗពេក។
ដោយបានការសម្របសម្រួល លេីនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះ រាជអាជ្ញា នៃ អយ្យការ អមសា លា ដំបូង ខេត្តបាត់ដំបង ជនសង័្សយខាងលេី និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមផ្លូវច្បាប់។

សូមជម្រាបជូនថា នៅពេលនេះសមត្ថកិច្ចនគរ បាលខេត្តបាត់ដំបង បានធ្វេីការស្រាវជ្រាវ និងឈានដល់ការកំណត់ បានពីអត្តសញ្ញាណជន សង័្សយដែលតែង ធ្វេីសកម្មភាពគប់កញ្ចក់រថយន្ត ពេលយប់រួចហេីយ ជឿជាក់ថាមុខសញ្ញានេះ នឹងត្រូវឃាត់ខ្លួន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។

ជាមួយនេះក៏សូមសំណូមពរ ចំពោះមហាជន ដែល បានជួបឧប្បត្តិហេតុនេះ មេត្តាចូលរួមសហការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ច នគរបាលមូលដ្ឋាន តាមគ្រប់មធ្យោបាយ ឬតាមរយៈ លេខទូរស័ព្ទដែលបាន ផ្សព្វផ្សាយក្នុងផេក ហ្វេសប៊ុក ស្នងការដ្ឋាន៕