ជនជាតិវៀតណាមម្នាក់ ត្រូវខ្សែភ្លើងឆក់ធ្លាក់ បែកក្បាលស្លាប់ នៅក្រុងសៀមរាប

0

ភ្នំពេញ៖ នៅវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅចំនុចផ្ទះសំណង់ថ្មី (ផ្លូវ៣០ម៉ែត្រ) ភូមិវាល សង្កាត់គោកចក ក្រុង/ខេត្ត សៀមរាបមានជនបរទេសម្នាក់បានស្លាប់។

យោងតាមអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ជនរងគ្រោះឈ្មោះ NGUYEN HAO HUU ភេទ ប្រុស កើតថ្ងៃទី២៦–០៨–១៩៨១ ជនជាតិ វៀតណាម កាន់អត្តសញ្ញាណប័ណ្ណវៀតណាម លេខ១៨៣៤៤១០៦១ មុខរបរ ជាងដេគ័រ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ បែកលលាដ៍ក្បាល (បណ្តាលមកពីឆ្លង ចរន្តអគ្គីសនី ឆក់ជនរងគ្រោះ ធ្លាក់ពីលើអន្ទារស្លាប់ នៅកន្លែងកើតហេតុ)។

ក្រោយពីពិនិត្យស្រាវជ្រាវ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានបញ្ជូនសាកសព ទៅតម្កល់ទុកបណ្តោះអាសន្ន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេច ពីក្រុមគ្រួសារនិងស្ថានទូត ៕