រន្ធត់ណាស់! បុរសវ័យចំណាស់ម្នាក់ ត្រូវដើមត្នោត រលំសង្កាត់ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ទៅរំលំដើមត្នោតក្រោយផ្ទះ តែអកុសលត្រូវដើមត្នោត រលំសង្កាត់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

យោងតាមអគ្គស្នងការនគរបាលជាតិបានអោយដឹងថា ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តបានឲ្យដឹងថាជនរងគ្រោះ(សព)ឈ្មោះ ខាន់ ខន ភេទប្រុស អាយុ៦១ឆ្នាំ។ ប្រភពដដែលបន្តថា បុរសខាងលើបានទៅកាប់ដើមត្នោតរបស់ខ្លួន តែម្នាក់ឯងនៅខាងក្រោយផ្ទះ ចម្ងាយ២០ម៉ែត្រ ខណៈពេលដែលគាត់កំពុងកាប់ដើមត្នោតនោះ ស្រាប់ដើមត្នោតនោះរលំលើគាត់បណ្ដាលឱ្យកិនស្លាប់នៅនិងកន្លែងកើតហេតុ ហើយត្រូវអ្នកជិតខាង និងបងប្អូនក្នុងភូមិជួយយកសពប្រគល់ជូនក្រុមគ្រួសារដើម្បីបុណ្យតាមប្រពៃណី ៕