ខឹងប្រពន្ធខ្ចីលុយគេមិនប្រាប់ បុរសជាប្ដីគិតខ្លីចង.ក សម្លាប់ខ្លួន បន្សល់ទុកកូន ៤នាក់ ឲ្យនៅកំព្រាឪពុក

0

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្ត គិតខ្លីដោយយកខ្សែនីឡុង ទៅចង.កធ្វើអត្តឃាតខ្លួនឯង នៅដើមកាស្យាចម្ងាយប្រហែល ២ម៉ែត្រ ខាងលិចផ្ទះ ដោយសារតែខឹងប្រពន្ធ ដើរខ្ចីលុយគេមិនប្រាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១២៖៣០នាទី យប់រំលងអធ្រាតឈានចូលថ្ងៃទី៤ តុលា ស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់ ។

បើតាមរបាយការណ៍ របស់នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលបានយកខ្សែនីឡុងចង.ក ធ្វើអត្តឃាតដោយខ្លួនឯងនោះឈ្មោះ នឹម ណាន ភេទប្រុស អាយុ ៣៨ឆ្នាំ មានប្រពន្ធនិងមានកូចតូចៗចំនួន ៤នាក់ រស់នៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់។

ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសពរួច សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចង.ក ធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕