ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់រថយន្តចំនួន ៧៥គ្រឿងដល់អង្គភាពចំណុះចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។
សូមបញ្ជាក់ថា រថយន្តទាំងអស់នេះ គឺជាជំនួយឥតសំណងពី សាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។