អតីតកីឡាករខ្សែប្រយុទ្ធកាភ្លើងធំ Theo Walcott នៅថ្ងៃនេះត្រូវបានគេប្រកាសហើយថានឹងត្រូវចាកចេញពី Everton ដើម្បីអាចទៅចូលរួមជាមួយនឹងក្លឹបចាស់របស់ខ្លួនគឺ Southampton ក្រោយពេលដែលគាត់បានចាកចេញពីទីនោះ អស់រយៈពេលជាង១ទសវត្សទៅហើយ។
ទោះបីជាយ៉ាងណាក្តី Southampton នៅពេលនេះគឺមានសិទ្ធត្រឹមអាចចុះកុងត្រាលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ជាមួយនឹងកីឡាកររូបនេះហើយ គឺជាការជួបជុំគ្នាជាលើកដំបូងក្រោយចែកផ្លូវពីគ្នាអស់រយៈពេល ១៤ឆ្នាំមកហើយនោះ។
រំលឹកដែរថា Walcott បានចូលរួមជាមួយនឹងឈុតយុវជនរបស់ Southampton កាលពីឆ្នាំ២០០០ និងបានក្លាយទៅជាកីឡាករវ័យក្មេងបំផុតរបស់ក្លឹប ដែលអាចបង្ហាញខ្លួននៅឈុតធំកាលពីខែសីហាឆ្នាំ២០០៥ ក្នុងពេលដែលគាត់មានវ័យទើបតែ១៦ឆ្នាំ ១៤៣ថ្ងៃ៕
ប្រែសម្រួល៖ Lee