West Ham ប្រកាសលប់ចោលកុងត្រាជាមួយនឹង Wilshere ជាផ្លូវការហើយ

0

ក្លឹបញញួរធំ West Ham នៅថ្ងៃនេះបានប្រកាសហើយថា នឹងផ្តាច់ចោលកុងត្រារបស់ខ្លួន ជាមួយនឹងកីឡាករ​ខ្សែប្រយុទ្ធអង់គ្លេស Jack Wilshere ក្រោយពេលដែលពេលវេលានៃកុងត្រាកាន់តែខើច ប៉ុន្តែកីឡាកររូបនេះ នៅតែបន្តញាំញីដោយសាររបួសឥតឈប់ឈរនៅឡើយនោះ។

ការប្រកាសនេះមានន័យថា កុងត្រាដែលមានតម្លៃប្រាក់ប្រចាំសប្តាហ៍ ១០ម៉ឺនផោនក្នុងមួយសប្តាហ៍ នឹងត្រូវលប់ចោលមុនពេលវេលា ដែលកុងត្រារបស់កីឡាករជាក់ស្តែង នឹងត្រូវផុតកំណត់នៅរយៈពេល មិនដល់១ឆ្នាំទៀតផង។

គួរបញ្ជាក់ថាចាប់តាំងតែពីបានផ្ទេរមកពី Arsenal កាលពីឆ្នាំ២០១៨ក្នុងតម្លៃខ្លួន១៨លានផោន កីឡាកររូបនេះ បានទទួលរងរបួសដល់ទៅ៣ដង សំខាន់ដែលក្នុងនោះមានទាំងការវះកាត់ផង ហើយមកដល់ពេលនេះ គាត់បង្ហាញខ្លួនបានតែ១៩ដងប៉ុណ្ណោះជូន West Ham ៕

ប្រែសម្រួល៖ Lee