ឆ្កែខាំ ២០ថ្ងៃហេីយ ទេីបយកកូនទៅពេទ្យ មានអីពេទ្យឆ្លេីយថា កូនមានរោគសញ្ញា ជំងឺឆ្កែឆ្កួត កម្រិតធ្ងន់ធ្ងរ

0

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារឆ្លើយតបបន្ទាន់ នៃ មន្ទីរ (RRT ) និងប្រធានមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា – ជប៉ុន មង្គលបូរី នៅ ថ្ងៃ ទី២ ខែតុលា ឆ្នាំ ២០២០ បានចុះ មកពិនិត្យស្ថានភាពជំងឺ និងសួរសុខទុក្ខ ក្មេងប្រុសឈ្មោះ គួយ រក្ស រស់នៅជាមួយឪពុកម្តាយ នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលត្រូវបានឆ្កែខាំ រយៈពេលប្រហែល ២០ថ្ងៃកន្លងមកនោះ ហើយ ទើបបានបញ្ជូនមកកាន់ មន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា-ជប៉ុនមង្គលបូរី ។

គ្រូពេទ្យពិនិត្យនិងព្យាបាល បានអោយដឹងថា ត្រូពេទ្យបានពិនិត្យឃើញ មានរោគសញ្ញា ជំងឺ ឆ្កែឆ្កួតកម្រិតធ្ងន់ធ្ងរទៅ ហើយ លើ ក្មួយប្រុស ។

សូមបញ្ជាក់ថាក្មួយប្រុសមានឪពុកឈ្មោះ ម៉ៅ ខេ មរ៉ា និងម្តាយឈ្មោះ សុខ សាវន្ត។ គ្រូពេទ្យបានបន្តថា ក្រុមគ្រួសារនោះ មានសមាជិកចំនួន៧នាក់ ដែលប៉ះពាល់ ជាមួយករណីជំងឺឆ្កែឆ្កួត តែមិនទាន់មានរោគសញ្ញាទេ ក៏ស្នើអោយនាំ ទៅពិនិត្យដែរ ។

លោកវេជ្ជបណ្ឌិត ឡេ ចន្ទ័សង្វាត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ស្ថានភាពធ្ងន់ធ្ងរនេះ អាចបណ្តាលមកពីពិសឆ្កែឆ្កួត មានកំរិតធ្ងន់ធ្ងរ ដូច្នេះមានតែវិទ្យាស្ថានប៉ាស្ទ័រ សាខាបាត់ដំបង តែប៉ុណ្ណោះ ដែលអាចព្យាបាលជម្ងឺនេះ បាន។

ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរ សុខាភិបាលខេត្ត បានធ្វើការអំពាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសត្វឆ្កែ ចិញ្ចឹម សូមមេត្តាយកចាក់វ៉ាក់សាំងសត្វ ហើយចងខ្សែចិញ្ចឹម ឲ្យបានត្រឹមត្រូវ ហើយប្រសិន ជាមានសមាជិកក្នុងគ្រួសារ ណាម្នាក់ត្រូវឆ្កែ ឬ ឆ្មាខាំ ត្រូវមកទទួលការពិគ្រោះ ឬ ចាក់វ៉ាក់សាំងឲ្យ បានទាន់ពេលវេលា តាមការណែនាំ របស់ក្រុមគ្រូពេទ្យ ជៀសវាងមានគ្រោះថ្នាក់ ជាយថាហេតុ ៕