មិនដឹងមានវិបត្តិអ្វី! បុរសម្នាក់សម្រេចបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន​ភ្ជាប់ នឹងម៉ូតូកង់បី

0

​ភ្នំពេញ​៖​ បុរសវ័យចំណាស់ម្នាក់ត្រូវបាន​គេ​ប្រទះ​ឃើញចងក​សម្លាប់ខ្លួនភ្ជាប់ជាមួយនឹង​ផាសអាប់របស់ខ្លួន​ដោយមិនដឹងមូលហេតុ​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ចចូលមកពិនិត្យ​ ។​

យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​១៥​នាទីព្រឹក​ថ្ងៃ​ទី​០៣​ ខែតុលា​​ ឆ្នាំ២០២០​ នៅ​ចំណុចលើ​ដងផ្លូវ មុខផ្ទះ​លេខ​២៤,២៦E0​ ភូមិ​៣​ សង្កាត់ផ្សារកណ្ដាលទី​១​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។​

បុរសខាងលើ​មិនទាន់​ត្រូវបានស្គាល់អត្តសញ្ញាណសព​សម្បុរស្រអែម​មាឌស្ដើង​ កំពស់ប្រហែ​ល​១.៦០​ម៉ែត្រ​ ។​

តាមការបំភ្លឺ​ឈ្មោះ​ ព្រុំ​ច័ន្ទពិសិដ្ឋ​ភេទប្រុស​មុខរបររត់ម៉ូតូកងបី​ បានបំភ្លឺថា​មុនពេលកើតហេតុ​ នៅថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ២០២០ វេលា​ម៉ោង​០២​និង​១៥​នាទី​ គាត់បានដឹកភ្ញៀវមកពី​NAGA​ វិញ​ក៏បានបើកម៉ូតូកង់បីមកឈប់​នៅ​ម្ដុំ ផ្លូវ​១៣០​កែង​លេខ​៥​ ភូមិ​០៣​ សង្កាត់ផ្សារកណ្ដាលទី​១​ ខណ្ឌដូនពេញ​រាជធានីភ្នំពេញ​ រួចក៏បានដើរមកមុខផ្ទះ​លេខ​២៤ ​និង​២៦Eo​ ដើម្បីបត់ជើងតូច​ ។​

​ប្រភពបន្តថា​ពេលមើលទៅ​មុខ​ក៏ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ ហើយដើរទៅ​ជិតរួច​ហៅ​ជនរងគ្រោះ​ តែ​ជនរងគ្រោះ​មិនឆ្លើយ​។​ពេលទៅ​មើលជិតបន្តិច​ទើបដឹងថា​ជនរងគ្រោះ​ បានចងក​ គាត់ក៏បានរត់ទៅ​ប្រាប់មិត្តភក្តិ​នៅ​ជិតនោះ​អោយ​ជួយមើល​និងបានអោយមិត្តភ័ក្ដិរបស់ខ្ញុំ​ទៅ​ជួយរាយការណ៍​ដល់សមត្ថកិច្ច​ដើម្បីចុះ​ពិនិត្យកន្លែងកើតហេតុ​ ។​ជនរងគ្រោះ​តែងតែ​ ផឹកស្រា​ជា​ប្រចាំ​និងតែងតែ​ត្អូញត្អែរថា​គាត់​ពិបាកចិត្ត​ ។​

​ក្រោយពីទទួលបានព័ត៌មាន​កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បាន​ចុះ​ដល់និងគ្រប់គ្រងកន្លែងកើតហេតុ​ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា​និង​បានសហការជា​មួយការិយាល័យ​បច្ចេកទេស​វិឡា​សាស្ត្រ​ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់​និង​ពេទ្យ​អមសាលាដំបូងរាជធានីភ្នំពេញ​ដើម្បីបង្កើត គណៈកម្មការធ្វើ​កោសល្យវិច័យពិនិត្យ​សាកសពនៅនិងកន្លែងកើតហេតុ​។​

ជា​លទ្ធផលតាមការពិនិត្យ​របស់ផ្នែកជំនាញ​បញ្ជាក់ថា​ ជនរងគ្រោះ​ពិតជា​ស្លាប់ដោយចងក ដោយធ្វើ​អត្តឃាតខ្លួនឯង ពិតប្រាកដមែន​ ។​

​ក្រោយពីបញ្ចប់​ការពិនិត្យ​ខាងជំនាញបច្ចេកទេស បានប្រគល់សាកសព​អោយទៅ​លោកនាយប៉ុស្តិ៍នគរបាល​រដ្ឋបាលផ្សារកណ្ដាលទី​១​ ដើម្បីចាត់ចែងបន្ត​(​បច្ចុប្បន្នសពតម្កល់​នៅ​វត្តឫស្សីសាញ់​)​។​

ទិសដៅ​បន្ត​កំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍​បាននិងបន្តការស្រាវជ្រាវ​ដើម្បីកំណត់​អត្តសញ្ញាណនិងសាច់ញាតិ​ ៕