កុំចេះតែហ៊ាន! ចង់បានឡាយ ចង់បានស៊ែរ យកវីដេអូចាស់ៗមកឡាយ ត្រូវសមត្ថកិច្ច ហៅមកព្រមាន

0

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ដែលប្រើប្រាស់ហ្វេសបុកផេកឈ្មោះ Srey Mom Online បានយកវីដេអូចាស់ៗ ទាក់ទងករណីអគ្គិភ័យមកឡាយឡើងវិញ ដើម្បីចង់បានឡាយ ចង់បានស៊ែរ ត្រូវសមត្ថកិច្ចកោះហៅ ឲ្យចូលខ្លួនមកបំភ្លឺ និងបានសារភាពកំហុសជាសាធារណ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

យោងតាមស្នងការ នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើការកោះហៅ បុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ដែលបានយកព័ត៌មានចាស់ ករណីអគ្គិភ័យមកឡាយឡើងវិញ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ ជាពិសេសបង្កឲ្យមានចលាចល នៅក្នុងសង្គមជាតិ ។

បុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ជាម្ចាស់ផេក Facebook ឈ្មោះ Srey Mom Online ដែលបានយកវីដេអូចាស់ ករណីឆេះអគារអិន៨ ដែលបាន កើតឡើងតាំងពី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅខណ្ឌបឹងកេងកង យកមកធ្វើការបង្ហោះ ឡាយជាវីដេអូ (Live Stream) កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០ នាទី នៅរាជធានីភ្នំពេញ ក្នុងគោលបំណង ចង់ឲ្យមានភាពទាក់ទាញខ្លាំង មកលើផេករបស់គាត់ ដែលធ្វើឲ្យសាធារណជន មានការភ័ណ្ឌច្រឡំ ជាពិសេសអាចបង្កឲ្យមានភាពចលាចល ក្នុងសង្គមជាតិផងដែរ ៕