ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាង ៤០ខ្នង រងការខូចខាត និងរងរបួសមនុស្ស ២នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង លាយឡំខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ។
បើតាមរបាយការណ៍ពីអាជ្ញាធរ បានបង្ហាញថា ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន ២ស្រុក គឺស្រុកសំរោងចំនួន ៣ខ្នង និងស្រុកកោះអណ្ដែត ចំនួន ៣៩ខ្នង បានរងការខូចខាត ព្រមទាំងរបួសមនុស្ស ២នាក់ផងដែរ ។
សូមរំលឹកថា តាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសនៅតាមបណ្តាខេត្តភាគពាយ័ព្យ៕