ភ្នំពេញ៖ ប្រជាពលរដ្ឋនៃគ្រួសារមួយ រស់នៅ ក្នុងខេត្តព្រះវិហារ បានយកគ្រាប់មីនមិនទាន់ផ្ទុះ ចំនួន២គ្រាប់ ចងជាប់គ្នាព្យួរនឹងរបងផ្ទះ ដើម្បីរងចាំក្រុមដោះមីន (ស៊ីម៉ាក់) មកយកទៅកំទិចចោល។
លោក ហេត រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) តាមរយៈហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា «ចងគ្រាប់មួយគូហ្នងទុកជូនពូៗសុីម៉ាក់! សូមផ្តាំផ្ញេីផង អំពាវនាវជាថ្មីផង សុំថាឃេីញ គ្រាប់នៅកន្លែង ណាដាក់ស្លាក សញ្ញាសំគាល់គ្រោះថ្នាក់ កន្លែងនោះផ្ទាល់តែម្តង ឬរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬប៉ូលីស ឬសុីម៉ាក់ភ្លាម កុំប៉ះពាល់ កាន់វាយដុំចងព្យួរ ព្រោះថាបេីផ្ទុះ ដឹងតែស្លាប់ហ្នង!៕ »