ភ្នំពេញ៖ ឧបទ្ទវហេតុគួរឱ្យរន្ធត់មួយ បានកើតឡើងកាលពី យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ដោយស្រ្តីម្នាក់បានពរចៅ អាយុជិត២ខួប ឆ្លងទឹកអូរពីព្រំដែនថៃ មកព្រំដែនខ្មែរ ក៍បានរអិលជើង របូតចៅចេញពីដៃ ធ្លាក់ចូលទឹកអូរហូរ ទៅបាត់ ត្រង់ចំណុច ច្រករបៀងចាន់គីរី ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
លុះមកដល់ វេលាម៉ោង ១១:៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចចម្រុះ បានសហការជាមួយប្រជាពលរដ្ឋ ចុះមុជទឹករាវរក ក៍បានប្រទះឃើញ សាកសព ក្មេងរងគ្រោះ នៅចម្ងាយ ៣០០ម៉ែត្រ ពីកន្លែងកើតហេតុ ។
សមត្ថកិច្ចបានឱ្យដឹងថា កុមាររងគ្រោះមានឈ្មោះ បាត់ ភូ ភេទប្រុស អាយុ១ឆ្នាំ ៨ខែ ចំណែកជីដូនដែលបានបីចៅនោះ មាឈ្មោះ អ៊ុន រ៉ែម អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕




