ភ្នំពេញ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់ខ្លួន ជនសង្ស័យជាបងប្រុសបង្កើត ដែលវាយសម្លាប់ប្អូនបានហើយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចបន្ទាយអាមេរិក ភូមិថ្គង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ជនសង្ស័យមានឈ្មោះ ថេង សុធី ហៅថ្លាង អាយុ៣១ឆ្នាំ បានយកដំបងវាយ ជនរងគ្រោះឈ្មោះ ថេង សុថុន ហៅពូជ បណ្តាលឲ្យស្លាប់ ព្រោះជនរងគ្រោះតែងតែរករឿងជាមួយម្តាយ បងប្អូនលួច របស់ក្នុងផ្ទះលក់គ្មានសល់ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាហេតុធ្វើឲ្យជនសង្ស័យជាបងបង្កើត ដាច់ចិត្តយកដំបងឈើ ប្រវែងប្រហែលកន្លះម៉ែត្រ វាយបណ្តាលសម្លាប់តែម្តង រួចគេចខ្លួនបាត់ មកស្នាក់នៅផ្ទះម្តាយមីង ភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យ ត្រូបាននាំខ្លួនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃទើបប្រគល់ឱ្យម្ចាស់ករណី ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕