ឡើងកាន់ដំណែងថ្មីៗ! មេប៉ូលីសខេត្តបាត់ដំបង បើកយុទ្ធនាការបង្ក្រាប ក្រុមក្មេងបង្ហោះម៉ូតូជាង១០នាក់ ឃាត់បានម៉ូតូ ០៦ គ្រឿង

0

ភ្នំពេញ៖ អនុវត្តន៍តាមយោបល់ណែនាំ ផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូងខេត្តបាត់ដំបង នៅ ថ្ងៃទី០១ ខែ តុលា ឆ្នាំ ២០២ ០ វេលាម៉ោង ១៦និង០០ នាទី រហូតដល់វេលា ម៉ោង ១៨និង០០ នាទី នៅ ចំណុចក្នុងព្រលានយន្តហោះ វាលបែកចាន និងលេីផ្លូវហាយវេ (ផ្លូវវាងក្រុង) លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះ ប្រតិបត្តិការបង្ក្រាបករណីជិះម៉ូតូ(បង្ហោះ ) លេីដងផ្លូវចំនួន ០១ លេីក និងបានធ្វេីការនាំខ្លួនពួកគេ ចំនួន ១៣ នាក់ មកកាន់ស្នងការដ្ឋានរួមជាមួយ ម៉ូតូចំនួន ០៦ គ្រឿងផង។

សូមបញ្ជាក់ជូនថា នៅលេីផ្លូវហាយវេ(វាងក្រុង)និងក្នុងព្រលានយន្តហោះវាលបែកចាន ក្រុមក្មេងបង្កអណាធិបតេយ្យ តែងតែប្រេីប្រាស់ម៉ូតូ ជិះបង្ហោះ ចុះឡេីងក្នុងល្បឿនយ៉ាងលឿន ជា ហេតុបង្កឱ្យមាន ការរំខានពីអ្នកប្រេីប្រាស់ផ្លូវ ហេីយ ម្តងម្កាល បានបង្កករណីគ្រោះថ្នាក់ផងដែរ ។ ជារឿយៗសមត្ថកិច្ច នគរបាលចេញបង្រ្កាបនាំខ្លួន ពួកគេមកអប់រំណែនាំ ឱ្យឈប់ប្រព្រឹត្តិ ប៉ុន្តែបានស្ងប់ស្ងាត់ បន្តិចសកម្មភាពបែបនេះ ក៏ផ្តេីមកេីតឡេីងវិញ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងតែ ធ្វេីការ អប់រំនិងឱ្យអាណាព្យាបាល មកធ្វេីកិច្ចសន្យា ធានា យកទៅ អប់រំបន្ត នៅ សហគមន៍វិញ ៕