ក្រោយចេញពីពន្ធធនាគារ ចំប៉ីខ្មៅ ដង្ហើយរក ឧត្តមសេនីយ៍ឯក ហ៊ុន ជា អោយជួយធ្វើរឿងមួយ… (Video)

0

ភ្នំពេញ៖ បងប្អូនមួយចំនួនធំ បានស្គាល់ហើយតារា Facebook ចំប៉ីខ្មៅ ធ្លាប់បានប្រព្រឹត្តបទល្មើសញ៉ុះញ៉ង់ ឲ្យមានការរើសឣើង (ជេរប្រមាថជាតិខ្មែរ) ពេលនេះបានដង្ហើយរកជំនួយ ពីលោក ហ៊ុន ជា ក្មួយប្រុសនាយករដ្ឋមន្រ្តី  ដើម្បីបន្តការសិក្សា ផ្នែកច្បាប់ នៅសាកលវិទ្យល័យភូមិន្ទីតិសាស្រ្ដ និងវិទ្យសាស្រ្ដសេដ្ឋកិច្ច។

យោងតាមហ្វេសប៊ុក របស់ខ្លួន ចំប៉ីខ្មៅ  បានសរសេរយ៉ាងដូច្នះថា ខ្ញុំបាទ យិន ហេង ហៅ ចំប៉ីខ្មៅ ជាឣតីតនិស្សិតផ្នែកនីតិសាស្រ្ដ ឆ្នាំទី៣ នៃសាកលវិទ្យល័យភូមិន្ទីតិសាស្រ្ដ និងវិទ្យសាស្រ្ដសេដ្ឋកិច្ច ធ្លាប់បានប្រព្រឹត្ត បទល្មើសញ៉ុះញ៉ង់ ឲ្យមានការរើសឣើង តាមសាលក្រមលេខ ១៧០០”ព” ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ  ។   បច្ចុប្បន្នខ្ញុំបាទបានរួចចាកផុត ពីការឃុំឃាំងខ្លួន និងមានសេរីភាពរួចមកហើយ តាមរយៈលិខិតដោះលែង របស់ មណ្ឌលឣប់រំកែប្រែទី១(ម១) លេខ ៣៤៨ល.ដ.ល ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។ខ្ញុំបាទបានកែប្រែខ្លួន ខិតខំព្យាយាមធ្វើជាកូនល្ឣ ពលរដ្ឋល្អនៅក្នុងសង្គមឡើងវិញ ។

ចំប៉ីខ្មៅ បានរៀបរាប់បន្តថា «ខ្ញុំបាទពិតជាត្រូវការឨកាស ដើម្បីបានចូលរៀនឡើងវិញ និងបន្តចូលឆ្នាំទី៤ ដូចនេះខ្ញុំបាទមាន តែលើកម្រាមដៃដប់ សំពះសុំការឣន្តរាគមន៍ពី បងប្រុស ឯកឧត្តមឧត្តមសេនីយ៍ឯក

ហ៊ុន ជា មេត្តាជួយឣន្តរាគមន៍ ដល់រូបខ្ញុំបានបានបន្តការសិក្សា ផ្នែកច្បាប់នេះ ឲ្យបានចប់ចុងចប់ដើមជាទន់ ក្នុងការបន្តជីវិត និងប្រើប្រាស់សម្រាប់ សង្គមជាតិផងចុះ ហើយខ្ញុំសុំសន្យា ថានិងប្រឹងប្រែងរៀនសូត្រ បញ្ចប់ឲ្យបានជោគជ័យ នេះជាបំណងតែមួយគត់ របស់ខ្ញុំនិងគ្រួសារ ជាចុងក្រោយខ្ញុំសង្ឃឹមថា បងប្រុសឯកឧត្តមនិងមេត្តាប្រណីចំពោះរូបខ្ញុំ ដែលធ្លាប់មានកំហុស ហើយខ្ញុំពិតជារីករាយ ក្នុងការកែប្រែខ្លួន ជាយុវជនក្នុងសង្គម។

បងប្រុសជាក្ដីសង្ឃឹមតែមួយ ដែលខ្ញុំឣាចសុំឣន្តរាគមន៍ ដើម្បីបន្តការសិក្សា! លេខខ្ញុំបាទ 0965922681

ដោយក្ដីគោពរពីរូបខ្ញុំបាទ យិន ហេង ហៅ ចំប៉ីខ្មៅ ៕