ភ្នំពេញ៖ បុរសម្នាក់ ដែលត្រូវជាឪពុកចុងចិត្តជាតិរច្ឆាន ចាប់រំលោភកូនស្រីអាយុ១១ឆ្នាំ បានសម្រេច ៧ទៅ៨ដង ត្រូវអស់ល័ក្ខ ដោយអ្នកជិតខាងរត់ទៅប្តឹង សមត្ថកិច្ចឲ្យចាប់ខ្លួន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។
បើតាមសមត្ថកិច្ចនគបាល ប៉ុស្ត៍រដ្ឋបាល ឃុំស្វាយរំពារ បានឲ្យដឹងថា មានប្រជាពលរដ្ឋ បានរាយការណ៍ មកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្វាយរំពារថា មានករណីឪពុកចុង បង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុង ជាអនីតិជន(អាយុ១១ឆ្នាំ)ករណីឳពុកចុងចាប់បង្ខំ កូនស្រីរួមភេទនេះ កើតឡើងកាលពីយប់ ថ្ងៃទី២៨ កញ្ញា២០២០ នៅវេលាម៉ោង ៩និង៣០នាទីយប់ នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋមិនហ៊ានប្តឹង លុះនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៩កញ្ញាជន តិរច្ឆាននេះ បម្រុងចាប់បង្ខំកូនស្រីចុងរួមភេទ ម្តងទៀត ទើបប្រជាពលរដ្ឋ សម្រេចចិត្តប្តឹង និងរាយការណ៍ ជូនសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍តែម្តង។
ប្រភពបន្តទៀតថា ជនសង្ស័យមានឈ្មោះ សាញ់ រតនា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង។ចំណែកជនរងគ្រោះឈ្មោះចាប ព រ ស ភេទស្រីអាយុ១១ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាព របស់ជនសង្ស័យពិតជា បានបង្ខំកូនស្រី ចុងរួមភេទ ពិតប្រាកដមែន ហើយមិនមែនទើបតែម្តងនេះទេ គឺបានចាប់បង្ខំកូនស្រីចុង រួមភេទបានចំនួន ៧ទៅ៨ដងមកហើយ តាំងពីខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៩ កញ្ញា ២០២០នេះ ។
បើតាមសមត្ថកិច្ច ឲ្យដឹងទៀតថា ជនសង្ស័យតែងតែ ចាប់កូនស្រីរំលោភ នៅពេលប្រពន្ធ មិននៅផ្ទះ ដោយស្រ្តីជាម្តាយ ក៏ជាអ្នកចំរៀងភ្លេងការដែរ នៅពេលណា មានទទួលភ្លេងការ ទៅលេងភ្លេងការឲ្យគេ មានឱកាសប្តី តែងតែរកលេះទៅនេះទៅនោះ មួយភ្លែត ឬអត់ស្រួលខ្លួន ត្រឡប់ទៅផ្ទះមុន ពេលមកដល់ផ្ទះ ក៏ចាប់បង្ខំកូនស្រីរួមភេទ ហើយគម្រាមកូនស្រី មិនឲ្យប្រាប់ម្តាយ បើប្រាប់និងវាយធ្វើបាប ទើបនាងមិនហ៊ានប្រាប់ ម្តាយស៊ូទ្រាំឈឺចាប់ អស់រយៈពេល៩ខែមកហើយ ទើបតែបែកធ្លាយ អ្នកជិតខាង មានការសង្ស័យទៅលបមើល ឃើញទើបប្តឹងសមត្ថកិច្ចតែម្តង។
បើតាមអ្នកស្រុកនិយាយថា ជននេះ មានប្រពន្ធច្រើននាក់មកហើយ ក្រោយមកបានលែងលះ ជាមួយប្រពន្ធដើម ហើយយកប្រពន្ធចុង ជាអ្នកចំរៀងភ្លេងការ ជាមួយគ្នា រួចលែងលះ យកអ្នកផ្សេងទៀត លើកចុងក្រោយ គឺបានម្តាយកុមារីរងគ្រោះ ក៏មានករណីចាប់រំលោភ កូនស្រីចុងបែបនេះ ៕