បញ្ជួនជនជាតិចិនម្នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធទៅនឹងបទល្មើស មនុស្សឃាត

0

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមការចង្អុលដឹកនាំពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ០១នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធទៅនឹងបទល្មើស មនុស្សឃាត ប្រព្រឹត្តនៅប្រទេសចិន។ នេះបើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិននេះមានឈ្មោះ HUANG CHENYANG ភេទប្រុស អាយុ ២២ឆ្នាំ ពាក់ព័ន្ធទៅនឹងបទល្មើស មនុស្សឃាត ប្រព្រឹត្តនៅប្រទេសចិន ដែលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបង្រាបកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលមានការសម្របសម្រួលផ្លូវច្បាប់ ពីលោក គុជ គឹមទ្បុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ ដោយមានកម្លាំងសមត្ថកិច្ចចិនអមដំណើរ តាមជើងយន្តហោះលេខ CZ8314 វេលាម៉ោង ១២និង០៥នាទី ទៅប្រទេសដើមវិញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត៕