ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការឯកភាពពី ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិបាវិត បានធ្វើការទទួលជនជាតិ វៀតណាមចំនួន ០៦នាក់ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ។
បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បាន យកទៅប្រគល់ជូន ប៉ុស្តិ៍កងទ័ពការពារព្រំដែន អន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម រួចរាល់នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃខែឆ្នាំដដែល ៕

