ចុះបង្រ្កាបបារមួយកន្លែង ឃាត់ខ្លួនស្រ្តី៨នាក់ ដែលសង្ស័យបង្កប់ ការជួញដូរផ្លូវភេទ (Video)

0


ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាននៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឆ្ក់ចុះបង្ក្រាបបារបារាំងមួយកន្លែង យីហោ ហាន់នីហាន់នី បារ ( Honey Honey Bar )ជិតសូរិយ៉ាម៉ល ស្ថិតតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេង ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សស្រី៨នាក់ ដែលសង្ស័យបង្កប់ឲ្យមានការជួញដូរផ្លូវភេទ។

តាមប្រភពព័ត៌មានពីនគរបាលបានអោយដឹងទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកភោជនីយ៍ដ្ឋានបារ មានបង្កប់បំរើសេវាផ្លូវភេទ លុះវេលាម៉ោងកើតហេតុ ទើបកម្លាំងជំនាញចុះ ប្រតិបត្តិការ ឆ្មក់ចូល ទីតាំងនេះ ធ្វើការ ហ៊ុមព័ទ្ធដើម្បីត្រួតពិនិត្យ តែម្ដង ។

តាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានអោយដឹងថាជារៀងរាល់ថ្ងៃ ទីតាំងហាងបានបើករកស៊ី ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង៦ព្រឹក ដោយភ្ញៀវខ្លះចូលផឹកស៊ី និងភ្ញៀវខ្លះចូលមករកសេវាផ្លូវភេទតែម្ដង សូមបញ្ជាក់ផងដែរ ក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានបិទ ជាបណ្ដោះអាសន្ន ដើម្បីរងចាំគោលការ ជាថ្មីចំពោះទីតាំងខាងលើនេះ។

ក្រោយពេលបញ្ចប់ ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួន មនុស្សស្រី០៨នាក់ ក្នុងនោះ (អនីតិជន០៣នាក់) និងដកហូតវត្ថុតាង រួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕