ភ្នំពេញ៖ ក្រុមចល័ត ក្រសួងសាធារណៈការនិងដឹកជញ្ជួន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានចុះទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៥ គ្រឿងលើផ្លូវជាតិលេខ ៦០ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យ រថយន្តដឹកខ្សាច់ ឥដ្ឋ ក្បឿង ជី និងដំឡូងមី ចំនួន១៤គ្រឿង និងឃាត់បានរថយន្ត ដឹកលើសទម្ងន់ចំនួន ៥គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៥តោន ដល់ ២៥តោន។ រថយន្ត ដឹកលើសទម្ងន់ កម្រិតកំណត់ទាំងនោះ បានពិន័យ និងធ្វើកិច្ចសន្សា ដោយអនុលោម តាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ថ្នាក់ដឹកនាំក៏បានពន្យល់ណែនាំ ដល់ម្ចាស់រថយន្ត ឲ្យយល់ពីច្បាប់ នៃការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់ បានបង្កមហន្តរាយ ដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ៕