គេចផុតបានជាង១០ឆ្នាំហើយ នៅតែសមត្ថកិច្ច តាមចាប់ខ្លួនបានទៀត

0

ភ្នំពេញ ៖ បុរសវ័យ៦៣ឆ្នាំម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្អាងភ្នំ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៩៨ ដកសចខ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់លោក អុិន បូផា ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងខេត្តកណ្ដាល ។

យោងតាមស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ទូចធឿន ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករមានទីលំបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជាប់ចោទពីបទ ប្លន់ ដែលកើតហេតុ កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០០៥ នៅចំណុចភូមិ ព្រែកពោធិ៍ ឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាល។

បច្ចុប្បន្នបញ្ជូនជនត្រូវចោទ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕