ភ្នំពេញ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានចុះឃាត់ខ្លួន ជនស្សយ័ម្នាក់ ជាជនជាតិវៀតណាម ដែលបានសង្ស័យថា លាក់ទុកក្រឡចាស់ៗ ដែលរកឃើញពីបាតសមុទ្រ សង្ស័យជាវត្ថុបុរាណ។
ការឃាត់ខ្លួនបានធ្វើ ឡើងនៅចំណុច ផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការសម្របសម្រួល នីតិវិធីពីលោកហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្ត។
ជនសង្សយ័ត្រូវបានបញ្ជាក់ថា មានឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម។
ប្រតិបត្តិការណ៍នោះ កម្លាំង បានដកហូតក្រឡទាំងតូចធំ ចំនួន២៨១ មករក្សាទុក ហើយ ជនសង្ស័យ ត្រូវបាននាំយកទៅ កាន់បញ្ជាការដ្ឋាន អាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត ៕