ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានទាញកាំបិតចុងស្រួច ចាក់សម្លាប់ប្រពន្ធខ្លួនឯង ព្រោះតែរឿងសុំលុយ ៥០០០រៀល ដើម្បីយកទៅទិញស្រាផឹកបន្តមិនបាន ។ ករណីកើតឡើង កាលពីម៉ោង ៦៖៣០នាទី ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការខ្លឹម ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដៃដល់ជាឃាត.កឈ្មោះ វ៉ាត សារួន ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសង្កាត់កើតហេតុ ចំណែកស្រ្តីជាប្រពន្ធឈ្មោះ សាំង ហុន អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសង្កាត់ជាមួយគ្នា ។
ប្រភពដដែលបន្តទៀតថា តាមការស្រាវជ្រាវជុំវិញកន្លែងកើត ជនសង្ស័យដៃដល់ និងប្រពន្ធជាជនរងគ្រោះ គេសង្កេតល្អុកល្ពឺនជាមួយគ្នាណាស់ គ្រាន់តែពួកគាត់ស្រវឹងអ៊ួទីនួជាប្រចាំទាំង ២នាក់ ម្យ៉ាងទំនាស់ពាក្យសម្ដីគ្នាជាប្រចាំផងដែរ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច បានជាតាជាប្ដីទាញ កាំបិតចុងស្រួចចាក់ប្រពន្ធចំនួន ២កាំបិត បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ ។
បច្ចុប្បន្ន ជនសង្ស័យដៃដល់ជាឃាត.ក ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នាំយកទៅចាត់ការបន្តតាមនីតិវិធី ៕