ឃ្លាំងទិញលក់ រថយន្តរបស់លោក ចាន់ មករា ទទួលបានការសរសើរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី (Video)

0

ភ្នំពេញ៖ ឃ្លាំងទិញលក់រថយន្ត(CMR Car Shop) របស់លោកចាន់ មករា ទទួលបានការសរសើរ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថាប្រកបមុខរបរទទួលទាន តាមវិជ្ជាជីវៈប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺជាការតបស្នងដ៏សំខាន់ ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចម្រើន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារ នៅលើគេហទំព័រហ្វេសប៊ុក អមដោយវីដេអូ ស្ដីការការប្រកបអាជីវកម្ម របស់លោក ចាន់ មករា ថា «ការប្រកបមុខ របរទទួលទាន ក៏ដូចជាការបំពេញ ការងារតាមវិជ្ជាជីវៈ របស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺជាការតបស្នងដ៏សំខាន់ ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចម្រើន »។

ក្នុងវីដេអូឃ្លីប ដែលបង្ហោះលើគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ លោក ចាន់ មករា ម្ចាស់ឃ្លាំងទិញលក់រថយន្ត(CMR Car Shop) បានលើកឡើងថា«ខ្ញុំជាម្ចាស់ឃ្លាំងទិញលក់រថយន្ត ក្នុងបទពិសោធន៍លក់រថយន្តច្រើនឆ្នាំ ខ្ញុំបានប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ លក់រថយន្តដែលមានគុណភាព ពិសេសការផ្ដល់ទំនុកចិត្តជូនអតិថិជន គឺជាកត្តាសំខាន់»។

លោក ចាន់ មករា ម្ចាស់ឃ្លាំងទិញលក់រថយន្ត(CMR Car Shop) បានឲ្យដឹងបន្ថែមថា «ម៉ូយកើនឡើង រាល់ឆ្នាំតាមរយៈការណែនាំតៗគ្នាជាហេតុធ្វើឲ្យ ខ្ញុំកាន់តែសប្បាយចិត្ត ដើម្បីតបស្នងទៅសង្គម ដែលមានស្ថេរភាព សុខសន្តិភាព ខ្ញុំនឹងបន្តរក្សានូវគោលជំហរ លក់រថយន្តដែលមានគុណភាព មានភាពស្មោះត្រង់ជានិច្ច ពិសេសផ្ដល់ជូនការធានាដ៏ត្រឹមត្រូវ» ។

សូមបញ្ជាក់ថាឃ្លាំងទិញ លក់រថយន្ត(CMR Car Shop)ស្ថិតនៅតាមបណ្តោយផ្លូវ 230 ( កោសដូង) ចូលពីស្តុបកោសដូងមកឃ្លាំង CMR ប្រហែល 300ម៉ែត្រ ៕