ភ្នំពេញ៖ អនុវត្តតាមបទបញ្ជា យ៉ាងមុឺងម៉ាត់ ពីសំណាក់ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានបញ្ជាឲ្យកម្លាំងជំនាញ ផ្នែកព្រហ្មទណ្ឌ ដឹកនាំ ដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ចុះសហការជាមួយ ការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងបានការសហការជាមួយ ស្រុកខណ្ឌ ខេត្តជាប់ព្រំប្រទល់ មានស្រុកអង្គស្នួល ខេត្តកណ្តាល ស្នងការខេត្តកំពង់ស្ពឺ ស្នងការខេត្តបាត់ដំបង ស្រាវជ្រាវ រហូតឈានដល់ ការបង្រ្កាបជនសង្ស័យ ជាមុខសញ្ញា ប្រើប្រាស់អាវុធខ្លី បាញ់ប្លន់ ធាក់ប្លន់ និងចុះវាយប្លន់យកម៉ូតូ បាន ១២នាក់ ។
យោងតាមអធិការដ្ឋាន នគរបាលខណ្ឌកំបូល បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបាន ដកហូតវត្ថុតាងម៉ូតូ៥គ្រឿង ដែលបានធ្វើសកម្មភាព៖
១-ករណីបាញ់ប្លន់យកម៉ូតូផ្លូវចូលវត្តជន្លង់ម្លូ រ ភ្លើងឆេះរទេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០០:១៥នាទី រំលងអធ្រាត
២-ករណីធាក់ប្លន់ម៉ូតូលើផ្លូវជាតិលេខ៣ចាប់ពីផ្សារអង្គតាសោមមកភ្នំពេញ និងផ្លូវជាតិលេខ៤ ចាប់ពីខេត្តកំពង់ស្ពឺមកភ្នំពេញ។
ជនសង្ស័យចំនួន១២នាក់៖
ទី១-ឈ្មោះ ឌី សុវណ្ណារ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ
ទី២-ឈ្មោះ រ៉េត សុវណ្ណារ៉ា ភេទប្រុស អាយុ ២ ៤ ឆ្នាំ
ទី៣ -ឈ្មោះ ទន់ សុភារិទ្ធ ហៅ អ៊ូក ភេទប្រុស អាយុ ២០ឆ្នាំ
ទី៤-ឈ្មោះ ឡុង បញ្ញា ហៅ ភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ
ទី៥-ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ហៅ រ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ
ទី៦-ឈ្មោះ តារា វី ហៅ វី ភេទ ប្រុស អាយុ ២០ឆ្នាំ
ទី៧-ឈ្មោះ ឡេង គឹមលុយ ភេទប្រុស អាយុ ១៨ ឆ្នាំ
ទី៨-ឈ្មោះ សាវុធ ពិសី ហៅ សី ភេទប្រុស អាយុ ១៨ ឆ្នាំ
ទី៩-ឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់ ភេទប្រុស អាយុ ២១ឆ្នាំ
ទី១០-ឈ្មោះ នួន សំណាង ហៅ អេត ភេទប្រុស អាយុ ២០ ឆ្នាំ
ទី១១-ឈ្មោះ ជុន សុជាតិ ភេទប្រុស អាយុ ២២ឆ្នាំ
ទី១២-ឈ្មោះ ឡុង វណ្ណដេវីត ភេទប្រុស ២៣ឆ្នាំ
បច្ចុប្បន្នជនសង័្សយទាំង ១២នាក់ខាងលើ ត្រូវបានកំលាំងផ្នែកជំនាញ របស់អធិការ ដ្ឋាន នគរបាល ខណ្ឌកំបូល កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការ តាម នីតិវិធី ច្បាប់៕