ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្យពួកបីនាក់ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ

0

ភ្នំពេញ៖ នគរបាលខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្យពួកបីនាក់ ជិះរថយន្ដហាយឡែនឌ័រ លួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ នៅស្រុកព្រែកប្រសព្វ ក្រចេះ ៖កម្លាំងនគរបាលស្រុកព្រែកប្រសព្វ ក្រោមបញ្ជាពីលោក ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានធ្វើការឡោមព័ទ្ធ ចាប់បានជនសង្ស័យចំនួនពីរ ក្នុងចំណោមបក្យពួក៣នាក់ ជិះឡានហាយឡែនឌ័រ លួចកាត់ជញ្ជាំងផ្ទះ ប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិក្នុងផ្ទះ ចំនួន២ផ្ទះ ស្ថិតក្នុងភូមិរហា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីវេលាទៀបភ្លីឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

យោងតាមស្នងការដ្ឋាន នគរបាលខេត្តក្រចេះ បានឲ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះថា៖ ជនរងគ្រោះឈ្មោះ ស៊ាង បូរ៉ា ភេទប្រុសអាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរហា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានចោរលួចគាស់ យកសំភារ:មួយចំនួន រួមមាន:ទូរស័ព្ទចំនួនពីរគ្រឿង, ប្រាក់ដុល្លារចំនួនជាងមួយពាន់ដុល្លារ, ប្រាក់រៀលជាង២០លានរៀល, ភេសជ្ចៈខារ៉ាបាវចំនួន០២កេស ។

លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានដំណឹង ថាមានករណីប្រព្រឹត្ត បទល្មើសភ្លាមៗនោះ ដែរកម្លាំងនគរបាលស្នាក់ការកំពែង ចេញស្ទាកតែមិនជាប់ ដេញតាមពីក្រោយ ហើយក៍បានទាក់ទង មកកម្លាំងអធិការដ្ឋាន នៅខាងក្រៅ ទើបស្ទាក់ចាប់បាន នៅភូមិព្រែកប្រាំង ឃុំព្រែប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជនសង្ស័យរួមមាន៖

+ទី១ឈ្មោះ ហៀប ឆៃហាប ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់ភូមិក្រញ៉ូង ឃុំវាលម្លូរ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំខេត្តត្បូូង។
+ទី២ឈ្មោះ សេង ថាវី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្រែតាងួន ឃុំចសន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន នៅឃុំ កាប៉ៅ ស្រុកកំចាយមា ខេត្តព្រៃវែង។

លោកបញ្ជាក់ទៀតថា ជនសង្ស័យធ្វើសកម្មភាព មានគ្នា៣នាក់ រត់គេចខ្លួន១នាក់ ឈ្មោះ ហ៊ា មិនស្គាលត្រូល ភេទប្រុសអាយុ ៣០ឆ្នាំ មានទីលំនៅមិច្បាស់លាស់ ។

ក្រោពីសាកសួរជនសង្ស័យ ដែលឃាត់ខ្លួនបានទាំងពីរនាក់ នោះបានសារភាពថា នៅយប់ថ្ងៃកើតហេតុខាងលើ ខ្លួនទាំងពីរនាក់ពិតជាបានធ្វើសកម្មភាព ចូលលួចពិតប្រាកដមែន និងបានចូលលួចក្នុងផ្ទះ លក់ឥវ៉ានម្នាក់ទៀតឈ្មោះ ប៊ុត ពៅ ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកកំណើត នៅព្រែករំដេង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នមកធ្វើចំការ និងលក់ឥវ៉ាន់ នៅចំនុចកើតហេតុខាងលើ។
សម្ភារះចោលលួច បាត់រួមមាន÷
លុយខ្មែរជាងប្រាំបីលានរៀល, លុយដុល្លា២០ដុល្លា ,ខ្សែករផ្លាកទីន១ខ្សែទម្ងន់២ជីកន្លះ, ទូរសព្វ័១គ្រឿង និងកាត់ទូរសព្វ័មួយចំនួន។

បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាងរថយន្ដ១គ្រឿង ម៉ាកហាយឡែនឌ័រ ព៌ណសរ ពាក់ស្លាកលេខ ភ្នំពេញ 2AB 0357 កំឃាត់ខ្លួន សួរនាំនៅការិយាល័យព្រហ្មទណ្ឌ័កំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ដើម្បីបំពេញនិតិវិធី។