បុរសជនជាតិហុងគ្រី សង្ស័យឆ្លងជំងឺកូវីដ១៩ ដែលរត់គេចខ្លួនពីកន្លែងធ្វើចត្តាឡីស័ក ពេលនេះរកឃើញវិញហើយ

0

ភ្នំពេញ៖ បុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំម្នាក់ ដែលសង្ស័យឆ្លងជំងឺកូវីដ១៩ បានរត់គេចពីកន្លែងធ្វើចត្តាឡីស័ក ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រកឃើញវិញហើយ នៅផ្ទះជួលរបស់គាត់ ស្ថិតជាប់បុរីអាកខេត ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ។

ពេលនេះ បុរសជនជាតិហុងគ្រីរូបនេះ ត្រូវបានយកទៅទុកនៅដាច់ដោយឡែក នៅមន្ទីរបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំលទ្ធផលតេស្តរកកូវីដ១៩ ដែលចេញនៅល្ងាចនេះ ។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា មានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចំនួនម្នាក់ គឺបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរាយការណ៍ ដោយមន្ទីរពិសោធនៃ មន្ទីរពេទ្យខេត្តសៀមរាប ៕