ភ្នំពេញ៖ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មេីរជេីង លេខ៥១៣ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំ កម្លាំងចំនួន៣០នាក់ ចុះ ជួយ ប្រជាពលរដ្ឋ រងគ្រោះ ដោយ ទឹកជំនន់ទឹកភ្លៀង រួមជាមួយនឹងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋសរុបរួម៥៣ខ្នង និងផ្ទះលិចមិនអាចរស់នៅបានចំនួន៦ខ្នង ដែលស្ថិតនៅ ភូមិវត្តចាស់ ឃុំ អូបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋចំនួន៦គ្រួសារ និងសម្ភារមួយចំនួន ត្រូវបានកងកម្លាំងសហការ ជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកជញ្ជូនមកដល់ទីទួលសុវត្ថិភាព និងកំពុងស្នាក់នៅ បណ្តោះអាសន្ន នៅ សាលា ឃុំ អូរបីជាន់ ៕





