មេប៉ូលិសក្រុងភ្នំពេញ ព្រមានមិនលើកលែង ឲ្យមន្ត្រីអសកម្ម ឬល្មេីសច្បាប់ឡេីយ

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថាមន្ត្រីល្អត្រូវបានលេីកទឹកចិត្ត ដោយការសរសេីរ ដំឡេីងតួនាទី និងឋានន្តរសក្តិ ប៉ុន្តែមន្ត្រីអសកម្ម ឬល្មេីសច្បាប់មិនត្រូវលេីកលែងឡេីយ។

តាមរយៈ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៤កញ្ញានេះ ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា «មន្ត្រីទាំងអស់ ចំណុះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ត្រូវតែគោរពច្បាប់ និងគោរពវិន័យ កងកម្លាំង បេីល្មេីសច្បាប់ នឹងទទួលពិន័យកងកម្លាំង បេីល្មេីសធ្ងន់ធ្ងរនឹងបណ្តេញចេញ ពីក្របខ័ណ្ឌនគរបាលជាតិ រួចបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយគ្មានការលេីកលែងឡេីយ »៕