ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានដាក់បទបញ្ជាឲ្យ កម្លាំងនគរបាលគ្រប់ខេត្តត្រូវពិន័យតាមច្បាប់ចំពោះគោយន្តដែលឡើងផ្លូវជាតិ ដែលគ្មានបិទចំណាំងផ្លាត ឬភ្លើងសញ្ញា។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ៕

