ស្លាប់​ ៤នាក់ ​និង​របួស​ ២៥​នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ថ្ងៃ​ទី​២១​ កញ្ញា​

0

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ​៤​នាក់​ បាន​ស្លាប់​ របួសធ្ងន់​៩​ក់ ​(​ស្រី​៥​នាក់​)​ និង​របួសស្រាល ​១៦​នាក់​ (​ស្រី​៥​នាក់​)​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។​

​យោង​តាម​ទិន្នន័យ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២១​ កញ្ញា បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​២៩​នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ចំនួន​ ៩​លើក​ ៕