ភ្នំពេញ៖ ជនសង្ស័យចំនួន ៣២នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២០ករណីទូទាំងប្រទេស នៅថ្ងៃទី២១ ខែកញ្ញា ។ ក្នុងចំណោមជនសង្ស័យទាំង ៣២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២៧នាក់ និងប្រើប្រាស់ ៥នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន(ice) = ១៥៩ក្រាម និង៧៥កញ្ចប់តូច ។
+លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៧អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦៩,១៩ក្រាម។ ២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤៧ក្រាម។ ៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣០ក្រាម។ ៤ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ០,៣៥ក្រាម។ ៥ / ក្រចេះ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៦ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៨២,៩៤ក្រាម និងWy ៨៤,៣៣ក្រាម។ ៧ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៤អង្គភាព៖ ១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦កញ្ចប់តូច។ ២ / រតនះគីរី៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យកIce ៤កញ្ចប់តូច។ ៣ / ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,៥០ក្រាម។ ៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច ៕