ឃាត់ខ្លួន​ជនសង្ស័យ​ ៣​នាក់​ ដកហូត​ថ្នាំ​ញៀនជាង ​៧០០គ្រាប់​ និងកាំភ្លើង​១​ដើម

0

ភ្នំពេញ៖កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកវាលវែងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោក្រោមការដឹកនាំបញ្ជានិងចង្អុលការដោយលោកវរសេនីយ៍ឯកធាងឡេអធិការនគរបាលស្រុកវាលវែងបានចុះប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចអូរចំណោទដើមជ្រៃស្ថិតក្នុងភូមិឈើទាលជ្រុំឃុំប្រម៉ោស្រុកវាលវែងកាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០

លោកវរសេនីយ៍ធាងឡេអធិការនគរបាលបានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួននាក់

.​ឈ្មោះវីវ៉ាភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិទួលគោឃុំទន្លេរបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ​ (​ជួញដូរ​ )

.​ឈ្មោះឆេថាវរីភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិមលឃុំរកាស្រុកភ្នំក្រវាញ​ (​ជួញដូរ​ )

.​ឈ្មោះហ៊ីហួយភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិព្រៃខ្លុងឃុំរកាតស្រុកភ្នំក្រវាញ

ប្រភពដដែលបានបន្តថាវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានម្សៅក្រាមថ្លាង្សយ័សារធាតុញៀនចំនួន០២កញ្ចប់ធំ​,​ ថ្នាំគ្រាប់ពណ៌ផ្កាឈូកនិងខៀវប្រភេទ​ (WY)​ ចំនួន៧៥០គ្រាប់​ ,​ អាវុធខ្លីម៉ាក​ PX4​ Storm​ ០១ដើម​ ,​ រថយន្តម៉ាក​ TOYOTA​ TUNDRA​ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ​ 2A-2007​ ០១គ្រឿងនិងម៉ូតូម៉ាក​ DREAM​ FI​ 110c​ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​ 1BT-3192​ ០១គ្រឿង

ករណីនេះជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនមកកាន់អធិការដ្ឋានគរបាលស្រុកវាលវែងដើម្បីចាត់ការបន្តទៅតាមនីតិវិធី