Home សង្គម អត់ការងារធ្វើមែន! មានជនចង្រៃម្នាក់ ធ្វើឲ្យអភិបាលខេត្តព្រះសីហនុខឹង ព្រោះរឿងមួយ

អត់ការងារធ្វើមែន! មានជនចង្រៃម្នាក់ ធ្វើឲ្យអភិបាលខេត្តព្រះសីហនុខឹង ព្រោះរឿងមួយ

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្ដែងនូវការហួសចិត្ត បន្ទាប់ពីកើតមានករណី ជនចង្រៃ​ម្នាក់ទៀត យកញញួ​រដែកស្បែង​ ដើរវាយបំផ្លាញ​ សមិទ្ធិផលរួម​ ជាចង្អូរទឹក​អស់​ ១២កន្លែង​ ។

លោក គួច ចំរើន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា «មានជនចង្រៃ​ ម្នាក់ទៀតហើយ​ យកញញួ​រ ដែកស្បែង​ ដើរវាយបំផ្លាញ​ សមិទ្ធិផលរួម​ ជាចង្អូរទឹក​អស់​ ១២កន្លែង​ ។ ពិតជាលំបាកយល់​» ។

សូមរំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ស្រដៀងគ្នានេះដែរ ដោយមានជនចង្រៃ បានដើរដកដើមផ្កាក្រដាស ដែលដាំនៅមហាវិថីជំទាវម៉ៅ ចោលអស់រាប់រយគុម្ភ បោះរាយប៉ាយនៅលើផ្លូវ ៕

Previous articleហ៊ានមែន! ពលករខ្មែរ ១១នាក់ ជិះចានដែកឆ្លងដែន ពីថៃមកកម្ពុជា តែអកុសលលិចបាត់ ២នាក់
Next articleសូមបង្កើនការប្រុងប្រយ័ត្ន! ជំនន់ទឹកភ្លៀង កំពុងជន់លិច ផ្ទះប្រជាពលរដ្ឋ ៣៧ខ្នង នៅខេត្តប៉ៃលិន